
កាលពីថ្ងៃ ច័ន្ទទី៩ខែសីហា ឆ្នាំ២០១០ថ្មីៗនេះ មានការប្រកួត កីឡាបាល់បោះ ដណ្ដើមពានរង្វាន់ របស់សិស្សសាលា បច្ចេកទេសដុនបូស្កូ។ ក្នុងនោះមាន សិស្សចំនួន៦ផ្នែក ធ្វើការចូលរួម ប្រកួតដែល មានផ្នែកយន្តសាស្រ្តទូទៅ យន្តសាស្រ្តរថយន្ត អគ្គិសនីទំនាក់ទំនងសង្គម និងសណ្ឋាគា។
ហើយចាប់ផ្តើម ប្រកួតចាប់ពី ម៉ោង១២:០០ ហើយបញ្ចាប់នៅ ម៉ោង១២:៤០នាទីថ្ងៃត្រង់។ កម្មវិធីប្រកួត នេះរៀបចំឡើងក្នុង អធិប្បតីដ៏ខ្ពង់ខ្ពស់របស់ របស់លោកឪពុកអាល-បេរ៉ូ រ៉ូដាស ដែលជា អធិការរងនៃ សាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះស៊ីហនុ ក្នុងគោលបំណង ពង្រឹងសុខភាព សិស្សានុសិស្សផ្ទាល់តែម្តង។
ហើយថ្ងៃនេះផងដែរ គឺមានផ្នែកទំនាក់ទំនងសង្គម និងផ្នែកអគ្គិសនី ជាអ្នកធ្វើការប្រកួត រវាងគ្នា និងគ្នា ។ នៅទី បញ្ចាប់សិស្សរប-ស់ផ្នែកទំនាក់ទំនងសង្គម ជាអ្នកទទួលជ័យលាភី គឺសិស្សទំនាក់ទំនងសង្គម ទទួលបានពិន្ទុ ១៦ទល់ និងអគ្គិសនីទទួលបានពិន្ទុ៥។ ហើយការប្រកួតនេះដែរ មានលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុ សិស្សចូលរួមទស្សនា យ៉ាងច្រើនកុះករ៕




0 Response to " "
Post a Comment