
ការប្រកួតកីឡាបាល់បោះរបស់សិស្ស សាលាបច្ចេកទេសដុនបូស្កូ
កាលពីថ្ងៃច័ន្ទទី៩ខែសីហាឆ្នាំ២០១០ថ្មីៗនេះ មានការប្រកួត
កីឡាបាល់បោះដណ្ដើមពានរង្វាន់របស់សិស្សសាលាបច្ចេកទេសដុន
បូស្កូ។ ក្នុងនោះមានសិស្សចំនួន៦ផ្នែក ធ្វើការចូលរួមប្រកួត ដែលមាន ផ្នែកយន្តសាស្រ្តទូទៅ យន្តសាស្រ្តរថយន្ត អគ្គិសនីទំនាក់ទំនងសង្គម
និងសណ្ឋាគា។ហើយចាប់ផ្តើមប្រកួតចាប់ពីម៉ោង១២:០០ ហើយបញ្ចាប់
នៅម៉ោង១២:៤០នាទីថ្ងៃត្រង់។ កម្មវិធីប្រកួតនេះរៀបចំឡើងក្នុង
អធិប្បតីដ៏ខ្ពង់ខ្ពស់របស់ របស់លោកឪពុកអាល-បេរ៉ូ រ៉ូដាស ដែលជា
អធិការរងនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះស៊ីហនុ
ក្នុងគោលបំណងពង្រឹងសុខភាពសិស្សានុសិស្សផ្ទាល់តែម្តង។
ហើយថ្ងៃនេះផងដែរ គឺមានផ្នែកទំនាក់ទំនងសង្គម និងផ្នែកអគ្គិសនី
ជាអ្នកធ្វើការប្រកួត រវាងគ្នា និងគ្នា ។ នៅទីបញ្ចាប់សិស្សរប-
ស់ផ្នែកទំនាក់ទំនងសង្គម ជាអ្នកទទួលជ័យលាភី គឺសិស្សទំនាក់ទំ
នងសង្គម ទទួលបានពិន្ទុ ១៦ ទល់និងអគ្គិសនីទទួលបានពិន្ទុ៥។
ហើយការប្រកួតនេះដែរ មានលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុ
សិស្សចូលរួមទស្សនាយ៉ាងច្រើនកុះករ៕




0 Response to " "
Post a Comment