លោក ឪពុកបូស្កូ កើត ថ្ងៃ ទី ១៦ សីហា ១៨១៥ មា្តយគាត់ ដាក់ឈ្មោះ អោយថា "យួនិង" ជា ឈ្មោះ ដែលហៅ ជំនួសឈ្មោះ "យ៉ូហាន" ប្រើ ក្នុងគ្រួសារ នៅ រដ្ឋពៀដ ម៉ន មានន័យថា "យូហានតូច"។ ម្តាយ របស់ គាត់ ឈ្មោះ ម៉ាហ្គារីតា អក់កៀណា ជាអ្នកស្រុក កាព្រីលយ៉ូ ហើយ ឪពុករបស់ គាត់ឈ្មោះ ហ្រ្វាំង ស៊ីសបូស្កូ។ លោក ទាំងពីរ ជាកសិករ ប្រកបរបរ ចឹញ្ចឹមជីវិត ដោយសុច្ចរិត ដោយ ដំណក់ញើស និង ដោយ ស្មារតី សន្សំសម្ចៃ"។ជីវះភាព គ្រួសារ របស់ ឪ ពុកបូស្កូ ក្រីក្រណាស់ បើយើង ធៀប ទៅ និង ផ្ទះអ្នក ភូមិ មិន ប៉ុន្មាន ខ្នងនៅ ប៊េក គីឃើញថា ផ្ទះ គ្រួសារ បូស្កូ ចាស់ ជាងគេ ទោះ បីជា ផ្ទះពីរ ជាន់តែ ចង្អៀត រីឯ ជញ្ជាំង បន្ទប់ រលីងៗ តែ ស្អាតសំរាប់ ជា កន្លែង អាស្រ័យនៅ ជា កន្លែង សំរាប់ ផ្ទុក ចំបើង ហើយ ជាក្រោល គោផង។ ក្នុងផ្ទះ បាយ មាន បាវពោតដាក់ តម្រៀបគ្នា។ បន្ទាប់ ពីផ្ទះបាយ ជាកន្លែង សំរាប់ មេ គោ ពីរ ក្បាល ដោយ មាន ជញ្ជាំង ស្តើងៗខណ្ឌ។ រីឯ ជាន់ ខាង លើ ហាក់ដូច ជា ងងឹតបន្តិច មាន បន្ទប់ដេកតូចៗ ដំបូល ទាប ល្មម តែ ឈោងដៃដល់។ ជា ភាពទី ទ័លក្រ តែ មិនដល់ ថ្នាក់ រហេមរហាមទេ ព្រោះមនុស្ស ទាំងអស់ ក្នុងគ្រួសារ សុទ្ឋ តែ ជា អ្នក ធ្វើស្រែ។ ការងារ របស់ កសិករ បែប នេះទោះបី ជាមិនបាន អ្វីច្រើន តែបានមក ដូចៗ គ្នា ហើយ ដូច ជាបាន ឃើញនោះ គឺពោត មិនប៉ុន្មានបាវ ដែលទទួលទាន ជាបន្ត បន្ទាប់ ល្មម តែគ្រប់ទំរាំ ដល់ ពេល បាន ទទួល ផល ថ្មីទៀត។ រីឯ មេគោ ក៏ត្រូវធ្វើការ ដូចគេឯងដែរគឺ អូសរទេះ និង ភ្ជួររាស់ដី។ ទោះបីមានតិចតែ មិនខ្វះរបស់ ត្រូវ ការប្រើប្រាស់ ចាំបាច់ឡើយ ។ ដោយសារហេតុនេះ ហើយ បានជាក្មេងៗ ក្នុងគ្រួសារបូស្កូ មិនមាន មុខមាត់ស្លេកស្លាំង រឺក្រៀមក្រំ ហើយ ក៏ មិនមែនជាក្មេង ដែល រឹងរូស ព្រហើនកោងកាចដែរ។ ទោះ បីក្រក៏ មានសេចក្តីសុខ ដោយសារគ្រប់គ្នា មាន សេចក្តីព្យាយាម និង អំណត់តស៊ូ។ នៅពេលយ៉ូហាន មានអាយុ ប្រហែល៨-៩ឆ្នាំ គេក៏ចាប់ ផ្តើម ធ្វើ កិច្ចការ ក្នុង ផ្ទះជួយរំលែក បន្ទុកម្តាយ។ គេនាំធ្វើ ការតាំងពី ព្រលឹមទល់ ល្ងាចដោយ កំណត់ យក ព្រះ អាទិត្យជា គោល។ ក្នុង រដូវ ក្តៅ ថ្ងៃ ដើ រលឿន ពួកគេក្រោក ពីព្រលឹមដាស់ កូនដាស់ចៅ។ ដោយ ឡែកអ្នក ម្តាយ ម៉ារហ្គារីតា តែងតែនិយាយថា៖ "មនុស្ស សំពឹក មិនដែលចាប់ត្រីបានទេ !" កុមារយ៉ូហាន ទើប តែ ក្រោក ពីដំណេក នៅ មិង មាំងលុះលឺ ដូច្នេះក៏សួរម្តាយថា៖ "ត្រីនៅឯណាម៉ែរទុកអោយ
ខ្ញុំទៅចាប់វា?" អាហារ ពេល ព្រឹក ជាអាហារដែល គ្រាន់តែសម្រន់ក្រពះ មិនមានអ្វីថែម ឬ ជួយលើក អោយ ជា រស់គួរអោយឆ្ងាញ់ នាំអោយចង់ ទទួល ទាន មាន តែ នំប៉័ងក្រៀម មួយ ចំណិត ជាមួយទឹក តែប៉ុណ្ណោះ។ យ៉ូហាន រៀន ជីកដីជំរះស្មៅ រៀន កាត់មែក ឈើ រឹត ទឹក ដោះគោ ដូចអ្នក ស្រុកធ្លាប់ធ្វើ។ បើត្រូវការទៅណាមកណា គឺ ធ្វើ ដំណើរដោយ ជើង ទទេរ ទោះជា ត្រូវធ្វើដំណើរ ផ្លូវឆ្ងាយ ដូចជា ទៅការ ស្ទេលនូអូវ៉ូ ក៏ ដោយ។ បើ នៅ ពេលយប់វិញ គ្មានអ្វីក្រៅពី ស្លឹក ពោតយកមក ធ្វើជា ពូកខ្ចប់ ខ្នើយ សំរាប់ កើយ និន្រ្ទាឡើយ។




0 Response to " "
Post a Comment