ចិញ្ចឹមមាន់យកពងដើម្បីទិន្នផលខ្ពស់
ចិញ្ចឹមមាន់ដើម្បីឪ្យបានផលល្អ​ គឺ​ទាមទារនូវការយកចិត្តទុក្ខដាក់ហើយសម្រាប់ មាន់ដែលគេចិញ្ចឹមសម្រាប់យកពង់ កសិករត្រូវគិតគូរអំពីចំណី អាហាររបស់វា ថែមទៀត ។ នេះបើតាមប្រសាសន៏លោកសំណាង ជាអ្នកសម្របសម្រួល កម្មវិធីរបស់អង្គការដុន បូស្កូ ខេត្តព្រះសីហនុ។លោក ពូកសិកម្ម បានមានប្រសាសន៏ថាមាន់ចិញ្ចឹម យកពង់ត្រូវការជាតិរ៉ែ ឬរ៉ែកាស់ស្យូមច្រើន ដែលមាននៅក្នុងសំបកគ្រំខ្យងខ្ចៅដែលកសិករត្រូវយកកិនឪ្យម៉ត់ឪ្យ​មាន់ស៊ីដើម្បីឪ្យ​ពងរបស់ វាបានល្អ។ ក្រៅអំពីជាតិរ៉ែកសិករក៏ ត្រូវតែផ្តល់ចំណី អាហារជីវជាតិដល់មាន់ ដូចជាចំណីអាហារ ពពួក វីតាមីន មានដូចជាស្រូវ កន្ទក់ អង្ករ សណ្តែកសៀង ម្សៅត្រី ឬត្រីជាដើម។​ លោកសំណាង គូសបញ្ជាក់ថា ក្រៅពីកត្តាខាងលើនេះ ការចិញ្ចឹមមាន់យកពង ត្រូវទាមទារឪ្យគោរពតាមគោលការណ៏ មួយចំនួនដូចជា កសិករត្រូវគិតគូរអំពី ការជ្រើសរើសពូជ។ គាត់ត្រូវផ្លាស់ប្តូរមេបា ដើម្បីឪ្យកូនដែលកើតមានសុខភាភល្អ និង មិនងាយឆ្លងជំងឺ។ ក្នុងដំណើរការចិញ្ជឹម ទ្រុងគឺជាចំនុចដែលសំខាន់ដើម្បីឪ្យមាន់មានជម្រក ដេក និងការពារភ្លៀងខ្យល់។ កសិករត្រូវ ធ្វើរបង ព័ទ្ធទីធ្លា ដើម្បីឪ្យមាន់ស្វែងរកចំណី។ ការធ្វើដូច្នេះមាន់នឹងមិនឆ្លងជំងឺពីមាន់ផ្សេងៗ និងយកសាវម៉ាវ ព្រៃដាក់សំបុកដើម្បី ការពារស្រមើល ដែលបង្អាក់ ធ្វើឪ្យមាន់ក្រាបពងមិនកើត។ សម្រាប់ការថែទំា គឺយើងត្រូវយកចិត្ត ទុកដាក់សម្រាប់ទឹកផឹករងស់មាន់។ ទឹកផឹករបស់មាន់ត្រូវតែស្អាត កសិករអាចប្រើប្រាស់ ទឹកថ្នាំផ្សំពីរុក្ខជាតិដើម្បីការពារ ជំងឺមាន់ ដូចជាប្រើប្រាស់សំបក ស្តៅ សំបកគ ឬក៏ខ្ទឹមស ដាក់ទឹកឪ្យមាន់ជាប្រចាំ។ ទោះជាយ៉ាងណាក៏ដោយកសិករ ត្រូវសង្កេតមាន់ឪ្យបានដិតដល់។ ពេលមាន់មានជំងឺ គេត្រូវដាក់វាឪ្យដាច់ ពីគេ ដើម្បីឪ្យឆ្លងជំងឺដល់មានដទៃ។ លោក សំណាង អះអាងថា មាន ឬមាន់ពង គឺជាប្រភេទផលិតផលកសិកម្ម ដែលអាចជួយដល់ជីវភាព កសិករបានជាច្រើន បន្ទាប់ពីធ្វើស្រែ ចំការ។ ដូច្នេះបើគាត់ចិញ្ចឹមមាន់ដោយគោរពតាមគោលការណ៏។ គាត់នឹងទទួល នូវទិន្នផលដែលអាច បង្កើនចំណូលដល់ជីវភាពគ្រួសាររបស់ពួកគាត់​​​៕

0 Response to " "

Post a Comment

Powered by Blogger